កន្ត្រកធុងសំរាម

ដោយសហការជាមួយសាលាសង្កាត់នានា កន្ត្រកទាំងនេះផ្តល់ជូនវិធីថ្មីមួយដើម្បីកែច្នៃ ឡើងវិញនូវកំប៉ុងឬដបខណៈពេលធ្វើដំណើរ។

ដោយសហការជាមួយសាលាសង្កាត់នានា កន្ត្រកទាំងនេះផ្តល់ជូនវិធីថ្មីមួយដើម្បីកែច្នៃឡើងវិញនូវកំប៉ុងឬដបខណៈពេលធ្វើដំណើរ។

កន្ត្រកទាំងនេះមានដាក់ស្លាកច្បាស់ និងភ្ជាប់ទៅនឹងធុងសំរាមសាធារណៈ បើកគម្រប ដែលអនុញ្ញាតឱ្យមនុស្សទុកចោលកំប៉ុងឬដប ឬក៏ប្រមូលយកវា។

ប្រសិនបើប្រមូល អ្នកអាចយកកំប៉ុងឬដបទាំងនោះចេញពីកន្ត្រក ហើយទៅកាន់កន្លែងដូរយកប្រាក់ដែលនៅជិតអ្នកបំផុត។ ដោយប្រើកន្ត្រក កំប៉ុងឬដបរបស់អ្នកនឹងជៀសផុតពីកន្លែងចាក់សំរាម ហើយប្រាក់ដូរមកវិញរបស់អ្នកនឹងបានទៅដល់សមាជិកម្នាក់ទៀតនៃសហគមន៍របស់អ្នក។

កន្ត្រកទាំងនេះមានគោលបំណងធ្វើឱ្យកំប៉ុងឬដបដែលមានសិទ្ឋិទទួល ត្រូវបានកែច្នៃឡើងវិញកាន់តែច្រើន។ កន្ត្រកទាំងនោះអាចជួយបង្កើតលំហូរនៃការកែច្នៃឡើងវិញកាន់តែស្អាតផងដែរ។

កន្ត្រកទាំងនេះគឺសម្រាប់តែកំប៉ុងឬដបទទេដែលមានសិទ្ឋិទទួលប៉ុណ្ណោះ – សូមរកមើលសញ្ញាសម្គាល់ 10c។ ទៅកាន់ទំព័រភាពមានសិទ្ឋិទទួលរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីអ្វីខ្លះដែលត្រូវបានទទួលយក។

យើងកំពុងធ្វើការជាមួយសាលាសង្កាត់នានានៅទូទាំងរដ្ឋវិចថូរៀ។ សូមតាមដានកន្ត្រកធុងសំរាមនៅក្នុងតំបន់របស់អ្នក។        

ជំនួយសម្រាប់អ្នកដែលចង់បានសេវាកម្មបកប្រែភាសាសរសេរ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ សូមហៅទូរសព្ទទៅ TIS National តាមលេខ 131 450 ហើយដកស្រង់ CDS Vic។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ TIS www.tisnational.gov.au

ប្រសិនបើសាលាសង្កាត់របស់អ្នកចាប់អារម្មណ៍ក្នុងការចូលរួម សូមទាក់ទងតាមរយៈទំព័រទំនាក់ទំនងមកយើង។

ទំនាក់ទំនងមកយើង